(កំពង់ចាម)៖ ជំនួសមុខឱ្យមាតាបិតា-អាណាព្យាបាលរបស់កុមារ-យុវវ័យទាំងអស់ក្នុងខេត្តកំពង់ចាម និងតាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ លំដាប់ថ្នាក់ នៅក្នុងខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្ញើសារលិខិត ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ និងក្មេងជំទង់ ចាប់ពីអាយុ១២ឆ្នាំ ដល់ ក្រោម១៨ឆ្នាំ។
ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ការដាក់ចេញយុទ្ធនាការនេះ បានបង្ហាញឱ្យឃើញ កាន់តែច្បាស់ ពីការកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំ និងការការពារអាយុជីវិតប្រជាជន ប្រឆាំងនឹងជំងឺរាត ត្បាតសកលកូវីដ-១៩ ប្រកបដោយភាពប្រាកដនិយម និងទស្សនវិស័យដឹកនាំ ដ៏ឧត្តុង្គឧត្តមបំផុត៕
ខាងក្រោមនេះជាសារលិខិតរបស់លោក អ៊ុន ចាន់ដា៖