រដ្ឋមន្រ្តី វង សូត អញ្ជើញចុះត្រួតពិនិត្យទីតាំងធ្វើចត្តាឡីស័ក ត្រៀមទទួលពលករមកពីប្រទេសថៃ ក្នុងមូលដ្ឋានស្រុកពញាក្រែក ដើម្បីត្រៀមពង្រឹងអនុវត្តន៍វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺបំប្លែងថ្មី Delta

(ត្បូងឃ្មុំ)៖ យោងតាមអនុសាសន៍របស់សមេ្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែល បានដាក់ចេញនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺប្រភេទបំប្លែងថ្មី Delta, នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុម ការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្ត ព្រៃវែង បានដឹកនាំអាជ្ញាធរស្រុក អញ្ជើញចុះត្រួតពិនិត្យ ទីតាំងធ្វើចត្តាឡីស័ក សម្រាប់ទទួលពល ករត្រឡប់ពីប្រទេសថៃ និងពិនិត្យការអនុវត្តការចាក់វ៉ាក់សាំងកាពារកូវីដ១៩ នៅស្រុកពញាក្រែក និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឯកឧត្តម វង សូត បានថ្លែងការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នការពារអោយបាន ខ្ពស់ ព្រោះមេរោគកូវីដ-១៩ និងជំងឺប្រភេទបំប្លែងថ្មី Delta គ្មានរូបរាង គ្មានក្លិន គ្មានស្រមោល គ្មានពណ៍ មើលមិនឃើញឡើយ ដែលជាហេតុបង្កគ្រោះថ្នាក់បំផុតហើយងាយឆ្លងទៀត បើសិន យើងធ្វេសប្រហែសតែមួយនាទីណានោះ។

ឯកឧត្តម រដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកពញាក្រែក ត្រូវត្រៀមរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក និងសម្ភារប្រើប្រាស់ចំនួន សម្រាប់បង្ការជាយថាហេតុ ក្នុងការទទួលបងប្អូនពលករដែលវិលត្រឡប់ មកពីប្រទេសថៃខាងមុខនេះ ដោយយើងមិនអាចមើលសាលជំងឺប្រភេទ(Delta) នោះបានទេ ខណៈដែលនៅតាមបណ្ដាលប្រទេសជិតខាង កំពុងឆ្លងរាលដាលខ្លាំងចូលសហគមន៍។

ឯកឧត្តម រដ្ឋមន្ត្រី វង សូត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិន ទាន់បានចាក់វ៉ាក់សាំង ឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយក្តី ក៏តែត្រូវបង្កើនការយកចិត្តទុក ដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ក្រសួងសុខាភិបាល និងវិធានការណ៍ដ៏មុតស្រួច «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្ល ងរីករាលដាលនៃជម្ងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់។

ក្នុងឱកាសដែលលោករដ្ឋមន្ត្រី វង សូត ចុះពិនិត្យការអនុវត្តការចាក់វ៉ាក់សាំងកាពារកូវីដ១៩ នៅស្រុកពញាក្រែក និងឃុំជាច ស្រុកកំចាយមារនោះដែរ។ លោកបានឧបត្ថម្ភថវិកាចំនួន៥ម៉ឺនរៀល ស្ព្រៃ ១ដប់ ជូនដល់ក្រុមគ្រូពេទ្យ និងអ្នកចូលរួមចាក់វ៉ាក់សាំងការពារកូវីដក្នុងម្នាក់ៗទទួលបាន ថវិការ១ម៉ឺនរៀល ស្ព្រៃ ១ដប់ផងដែរ៕