ទីក្រុងម៉ានីលបិទខ្ទប់តឹងរឹងសាជាថ្មីដើម្បីទប់ទល់ការកើនឡើងករណីកូវីដ១៩បំប្លែងខ្លួន Delta

រដ្ឋធានីរបស់ហ្វីលីពីននឹងឆ្លងកាត់ការលំបាកមួយផ្សេងទៀត ដោយត្រូវបិទទ្វារយ៉ាងតឹងរ៉ឹងដើម្បីទប់ទល់ការផ្ទុះឡើងដ៏សាហាវនៃមេរោគបំប្លែងខ្លួន Delta ។អ្នកនាំពាក្យរបស់ប្រធានាធិបតីរ៉ូឌ្រីហ្គោ ឌុយតឺតេ លោក ហារី រ៉ូក បានប្រកាសកាលពីថ្ងៃសុក្រទី ៣០ ខែកក្កដានេះថា ទីក្រុងម៉ានីលនឹងស្ថិតនៅក្រោម “ចត្តាឡីស័កសហគមន៍តឹងរ៉ឹង” ពោលគឺដាក់ចេញនូវវិធានការបិទខ្ទប់តឹងរឹងបំផុតរយៈ ពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី ៦ ខែសីហាដល់ថ្ងៃទី២០សីហា។

តំបន់ទីក្រុងម៉ានីល ដែលលាតសន្ធឹងដល់ក្រុងចំនួន១៦ទៀត គឺជាទីលំនៅរបស់ប្រជាជនប្រហែល ១៣ លាននាក់។លោករ៉ូកនិយាយថា “នេះគឺជាការសម្រេចចិត្តដ៏ឈឺចាប់…ប៉ុន្តែយើងត្រូវធ្វើដូច្នេះដើម្បីចៀសវាងការខ្វះគ្រែ (នៅបន្ទប់ សង្គ្រោះបន្ទាន់) និងតម្រូវការចូលដេកមន្ទីរពេទ្យផ្សេងទៀតប្រសិនបើករណីឆ្លងផ្ទុះឡើងខ្លាំង ដោយសារមេរោគ Delta”។

ក្រុមអ្នកជំនាញមកពីក្រុមហ៊ុនស្រាវជ្រាវឯករាជ្យ Octa Researchនៅសប្តាហ៍នេះបានព្រមានអំពី “ការកើនឡើងការឆ្លងដ៏មហន្តរាយ” ដែលអាចបណ្តាលឱ្យ “មនុស្សស្លាប់រាប់ពាន់នាក់” លុះត្រាតែរដ្ឋាភិបាលចាត់វិធានការពីឥឡូវទៅ។ ពួកគេបានណែនាំឱ្យប្រញាប់បិទខ្ទប់តឹងរឹងបំផុតរយៈពេលពីរសប្តាហ៍៕