គិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៧.២០លាននាក់ ស្លាប់ជាង ១៤.៥ម៉ឺននាក់

យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានអោយដឹងថាគិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នេះ ចំនួនអ្នក ឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,២០៦,២៧៩ នាក់ ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៤៥,០៩៥នាក់ផងដែរ។ ឥណ្ឌូនេស៊ី នៅតែជាប្រទេស មានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោម សមាជិកអាស៊ាន ទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៣៧២,៣៧៤នាក់ (ស្លាប់ ៩២,៣១១នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៥៨០,៨២៤នាក់ (ស្លាប់ ២៧,៧២២នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,០៩៥,៤៨៦នាក់ (ស្លាប់ ៨,៨៥៩នាក់)

* ថៃ ឆ្លងចំនួន ៥៧៨,៣៧៥នាក់ (ស្លាប់ ៤,៦៧៩នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ២៩៤,៤៦០នាក់ (ស្លាប់ ៨,៩៤២នាក់)

* វៀតណាម ឆ្លងចំនួន ១៣៧,០៦២នាក់ (ស្លាប់ ១,១៦១នាក់)

* កម្ពុជា ឆ្លងចំនួន ៧៦,៥៨៥នាក់ (ស្លាប់ ១,៣៧៥នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦៤,៨៦១នាក់ (ស្លាប់ ៣៧នាក់)

* ទ្បាវ ឆ្លងចំនួន ៥,៩១៩នាក់ (ស្លាប់ ៦នាក់)

* ព្រុយណេ ឆ្លងចំនួន ៣៣៣នាក់ (ស្លាប់ ៣នាក់)៕