(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យកម្លាំងនគរបាលចរាចរណ៍នៅតាម គោលដៅ ទាំងអស់នៅរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យ និងណែនាំជាជំហានដំបូងដល់អ្នកធ្វើ ដំណើរតាមម៉ូតូ កង់ និងថ្មើរជើងទាំងអស់ ឱ្យពួកគាត់ពាក់ម៉ាស់ ដើម្បីការពារជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី Deltal។
បទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត នេះ បានធ្វើឡើងតាមរយៈសារសំលេងមួយ ដែលទទួលនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។
នៅក្នុសារសំលេងនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូម ជម្រាបដល់គោលដៅចរាចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ តាមការណែនាំរបស់ឯកឧត្តម នាយសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំទៅឯកឧត្តម នាយ ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ដោយឡែកគាត់បានណែនាំមកខ្ញុំផ្ទាល់ ឱ្យយើងអនុវត្តន៍ចាប់ពីថ្ងៃនេះ ម៉ោងនេះតទៅ ចំពោះអ្នកដែលជិះម៉ូតូ កង់ ឬដើរដោយមិនមានការពាក់ ម៉ាស់ សូមឱ្យចរាចរណ៍យើងនៅតាមគោលដៅទាំងអស់ បើឃើញគោរពមួយឱ្យឈប់ ហើយណែនាំឱ្យ ពាក់ម៉ាស់នៅម៉ោងនេះតទៅ»។
ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានគូសបញ្ជាក់បន្ថែមទៀតថា៖ «បើមិនដូច្នេះទេនឹងមាន ក្រុមអនុវត្តច្បាប់ ដែលមានឯកឧត្តម មាន ចាន់យ៉ាដា នេះ ហើយនឹងស្នងការរង របស់យើងមួយ ចំនួននឹងធ្វើការផាកពិន័យ ដើម្បីបង្ការមិនឱ្យមានការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគ បំប្លែងថ្មីឈ្មោះ Deltal សូមបងប្អូនយើងយកចិត្តទុកដាក់គ្រប់គោលដៅទាំងអស់ ចំពោះតែអ្នកជិះ ម៉ូតូ កង់ ឬដើរ ដោយឡែកឡានមិនចាំបាច់ទេ អញ្ចឹងបើឃើញ គាត់មិនពាក់ម៉ាស់ សូមគោរពគាត់ ឈប់ឱ្យពាក់ម៉ាស់ នេះជាការអប់រំ ចាប់ពីម៉ោងនេះ ពេលនេះតទៅ បន្ទាប់ទៅយើងនឹងផាកពិន័យ បុគ្គលណាមិនពាក់ម៉ាស…!៕