(ភ្នំពេញ)៖ ចក្រភពអង់គ្លេស ប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៤១ម៉ឺន ៥ពាន់ដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ ស្ថាន ទូតអង់គ្លេសប្រចាំនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងដែលជំនួយរបស់អង់គ្លេសនេះ អាចនឹងដឹកមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។
សូមបញ្ជាក់ថា វ៉ាក់សាំងដែលអង់គ្លេសផ្តល់មកកម្ពុជានេះ គឺស្ថិតនៅក្នុងកម្មវិធីផ្តល់ជំនួយវ៉ាក់សាំង របស់រដ្ឋាភិបាលអង់គ្លេសទៅកាន់ប្រទេសជាមិត្តប្រមាណ ៩លានដូស៕