គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,០០៩,៦៥៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៣៩,២៣៣នាក់ផងដែរ។
នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,២៨៧,៧២៧នាក់ (ស្លាប់ ៨៨,៦៥៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៥៦៦,៦៦៧នាក់ (ស្លាប់ ២៧,៤០១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,០៦១,៤៧៦នាក់ (ស្លាប់ ៨,៥៥១នាក់)
* ថៃ ឆ្លងចំនួន ៥៤៣,៣៦១នាក់ (ស្លាប់ ៤,៣៩៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២៨៤,០៩៩នាក់ (ស្លាប់ ៨,២១០នាក់)
* វៀតណាម ឆ្លងចំនួន ១២០,៨១៩នាក់ (ស្លាប់ ៦៣០នាក់)
* កម្ពុជា ឆ្លងចំនួន ៧៥,១៥២នាក់ (ស្លាប់ ១,៣៣៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៤,៥៨៩នាក់ (ស្លាប់ ៣៧នាក់)
* ទ្បាវ ឆ្លងចំនួន ៥,៤៣៤នាក់ (ស្លាប់ ៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៣៣៣នាក់ (ស្លាប់ ៣នាក់)៕