ជប៉ុន ចិន និងអាមេរិក នៅតែប្រដេញមេដាយគ្នាក្នុងតំណែងកំពូលតារាងនៅ Tokyo Games 2020

គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) ជប៉ុនដែលជាប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០២០ នៅតែបន្តឈរ នៅកំពូលតារាងមេដាយដដែល ដ្បិតលេខ២ អត្តពលិកចិន និងអាមេរិកឈរនៅលេខ៣ ជាបណ្តោះ អាសន្ន។

កីឡាករ-កីឡាការិនីចិន បានឈ្នះមេដាយមាសកើនដល់ ១៣គ្រឿងច្រើនជាងគេ ជាហេតុ ឡើងឈរលេខ១ បើទោះបីជាឈ្នះមេដាយប្រាក់បាន ៤គ្រឿង និងសំរិទ្ធបាន ៥គ្រឿង សរុបបាន ២២គ្រឿង តិចជាងចិនដែលបានឈ្នះសរុបបាន ២៧គ្រឿង និងអាមេរិក បាន ៣១គ្រឿងក៏ដោយ។

ដូចគ្នានោះដែរ ក្រុមអត្តពលិករបស់ប្រទេសរុស្ស៊ី ដែលអតីតគូប្រជែងមេដាយអូឡាំពិកទាំងរដូវក្តៅ និងរដូវរងារជាមួយចិន និងអាមេរិកនោះ ក៏បានកំពុងឈរនៅលេខរៀងទី៤ ជាបណ្តោះអាសន្នផង ដែរដែលចូលរួម Tokyo Olympic Games 2020 លើកទី៣២ នេះក្រោមទង់ជាតិ ROC ដោយសារតែប្រទេសរុស្ស៊ីជាប់បម្រាមប្រើប្រាស់សារធាតុញៀននាពេលកន្លងមក។

ឆ្លងកាត់ការប្រកួត ៩ថ្ងៃមកនេះ ឃើញថា មានតែ ១១ប្រទេសប៉ុណ្ណោះដែលឈ្នះមេដាយ គ្រាដែលមេដាយសរុបចំនួន ៣០៣គ្រឿង ត្រូវបានចែកជូនដល់អត្តពលិករួចរាល់ហើយ នៅឡើយការប្រកួតនឹងបន្តរហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ទើបចប់ការជាផ្លូវការ៕