ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៧៦៦នាក់ ខណៈជាសះស្បើយ ៩៦៧នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៦៦នាក់ ខណៈអ្នកជំងឺ ៩៦៧នាក់ជា សះស្បើយ។ស្របពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស ១៥នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៥,១៥២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៦៧,៦៩២នាក់ និងស្លាប់សរុប ចំនួន ១,៣៣៩នាក់៕