ព្យុះទីហ្វុង Nepartak បោកបក់លើខេត្ត Miyagi របស់ជប៉ុន និងបង្កឲ្យមានការរអិលបាក់ដី

(តូក្យូ)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១គឺបានអោយដឹងថា ព្យុះទីហ្វុង ណេផាតាក់ (Nepartak) បានរំកិលមកដល់ភាគខាងជើង និងឦសានរបស់ជប៉ុន ហើយបោកបក់យ៉ាងសន្ធប់លើខេត្ត មីយ៉ាហ្គិ (Miyagi) ខណៈវាត្រូវបានគេ រំពឹងថា នឹងបន្តឆ្ពោះទៅកាន់ទីក្រុងតូក្យូថែមទៀត។

នៅពេលមកដល់ខេត្ត Miyagi ជាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ព្យុះទីហ្វុង Nepartak បានបង្កឲ្យមានការ រអិលបាក់ដី និងរលកសមុទ្រខ្ពស់ៗចាប់ពីវេលាម៉ោង ៦៖០០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅទីក្រុង តូក្យូ)។

Nepartak នឹងឆ្លងកាត់ភាគឦសាន និងខាងជើងជប៉ុន ព្រមទាំងទីក្រុងតូក្យូ ហើយរំកិល ហួសទៅកាន់ដែនសមុទ្រជប៉ុន (Sea of Japan) តែម្តង។
បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ព្យុះទីហ្វុង Nepartak នឹងអាចបង្កឲ្យមានភ្លៀងធ្លាក់គ្រប ដណ្តប់លើតំបន់ភាគឦសានជប៉ុន ក្នុងកម្រិតរហូតដល់ ១០០មីលីម៉ែត្រ នៅរយៈពេល ២៤ម៉ោង ខាងមុខ។

យ៉ាងណាក៏ដោយ មិនទាន់មានរបាយការណ៍ អំពីទំហំនៃការខូចខាត ឬចំនួនមនុស្សរង គ្រោះ ត្រូវបានបញ្ជាក់នៅឡើយទេ។ ដោយឡែកសម្រាប់ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកទី ក្រុងតូក្យូ ក៏បានរងផលប៉ះពាល់មួយចំនួនផងដែរ ក្នុងនោះការប្រកួតខ្លះត្រូវបានលើកពេលវិញ៕