ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសអ្នកចូលរៀនវគ្គសិក្សាគ្រូបង្គោលផ្នែកការិយាល័យជួរមុខសម្រាប់ខេត្តមណ្ឌលគិរី

(ភ្នំពេញ)៖ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) នៃក្រសួងទេសចរណ៍ ក្រោមកិច្ច សហប្រតិបត្តិការជាមួយអង្គការ ស្វីស ខន់ថាក់ បានប្រកាសជ្រើសរើសបេក្ខជន បេក្ខនារីចូល សិក្សាវគ្គបណ្តុះបណ្តាលឥតគិតថ្លៃ គ្រូបង្គោលផ្នែកការិយាល័យជួរមុខ (Front Office) សម្រាប់ ការបណ្តុះបណ្តាលប្រចាំខេត្តមណ្ឌលគីរី ចាប់ពីថ្ងៃទី២៣-២៨ ខែសីហា ឆ្នាំ២០២១។

ការបណ្តុះបណ្តាលនេះធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ និងការអនុវត្តផ្ទាល់ ដើម្បីបំពេញ សមត្ថភាពជំនាញឱ្យកាន់តែល្អប្រសើរ និងបង្កើតធនធានគ្រូបង្គោល ក្នុងការបណ្ដុះបណ្ដាលបន្ត ដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ខេត្តបន្តទៀត។

កម្មវិធីបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមការសហការគ្នារវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) នៃក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ (Swisscontact) ដែលបានសហ ការគ្នាជំរុញផែនការបណ្តុះបណ្តាលដល់អ្នកជំនាញនៅភូមិភាគឦសានចំនួន ១,៧០០ នាក់ និង គ្រូបង្គោល ២០០ នាក់ ដើម្បីត្រៀមស្តារវិស័យទេសចរណ៍ឡើងវិញនៅតាមខេត្តភូមិភាគឦសាន ក៏ដូចជាចូលរួមអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ដែលនឹងត្រូវអនុម័ត ដោយរាជរដ្ឋាភិបាលនាពេលខាងមុខ។

ចំពោះអត្ថប្រយោជន៍ លទ្ធផលសិក្សា និងលក្ខខណ្ឌចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលខាងលើ សូមពិនិត្យក្នុងឯកសាររូបភាពខាងក្រោម។
សូមចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://form.jotform.com/210250934970453 ៕