ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨៦០នាក់ ខណៈជាសះស្បើយ ១០៧៤នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៦០នាក់ ខណៈអ្នកជំងឺ ១០៧៤នាក់ជា សះស្បើយ។ ស្របពេលជាមួយគ្នាក្រសួងសុខាភិបាលក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស ៣២ នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧២,១០៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៤,៥៤៨នាក់ និងស្លាប់សរុប ចំនួន ១២៥៤នាក់៕