ប្រទេសហ្វីលីពីននឹងហាមឃាត់អ្នកទេសចរមកពី ម៉ាឡេស៊ី និងថៃ ដើម្បីស្កាត់ការឆ្លងរាតត្បាតកូវីដី-១៩ បម្លែងថ្មី Delta

(ម៉ានីល)៖យោង តាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ គឺអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក ហារី រ៉ូក (Harry Roque) បានប្រកាសនៅ ថ្ងៃសុក្រនេះថា ប្រទេសហ្វីលីពីន នឹងហាមឃាត់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដែលមកពីប្រទេស ម៉ាឡេស៊ី និងថៃចូលមកកាន់ប្រទេសរបស់ខ្លួន ក្នុងគោលបំណងដើម្បីទប់ស្កាត់ ការឆ្លងរីករាល ដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសម្ថតភាពចម្លងលឿនរហ័ស និងងាយបង្ក ឲ្យអ្នកជំងឺឈឺធ្ងន់ រហូតដល់បាត់បង់ជីវិត។

លោក Harry Roque បានគូសបញ្ជាក់ នៅក្នុងសុន្ទរកថាមួយថា ការរឹតត្បិតលើការធ្វើដំណើរខាងលើនេះ នឹងចូលជាធរមាននៅថ្ងៃទី២៥ ខែកក្កដា និងបន្តអនុវត្តរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ នាពេលកន្លងមកនេះ ប្រទេស ហ្វីលីពីនក៏បានហាមឃាត់ អ្នកធ្វើដំណើរមកពីប្រទេសចំនួន ០៨ ក្នុងនោះរួមទាំងប្រទេសឥណ្ឌូណេ ស៊ី និងឥណ្ឌាផងដែរ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសហ្វីលីពីន បានកត់ ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១.៥៣លានករណី ក្នុងនោះមាន អ្នកស្លាប់ ២៦,៩៨១នាក់ និងអ្នកជាសះស្បើយជាង ១.៤៥លាននាក់។

បច្ចុប្បន្ននេះ ការឆ្លងរាត ត្បាត COVID-19 ក្នុងប្រទេសហ្វីលីពីន នៅតែកំពុងស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ៕