ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨១២នាក់ ខណៈជាសះស្បើយ ៧៤០នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨១២ នាក់ ខណៈអ្នកជំងឺ ៧៤០នាក់ជាសះ ស្បើយ។

ស្របពេលជាមួយគ្នានេះក្រសួងសុខាភិបាលក៏បាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ១៩នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៩,៦០៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦១,៧៧៩នាក់ និងស្លាប់សរុប ចំនួន ១១៦៨នាក់៕