ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត នៅថ្ងៃ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានទទួលម៉ាស់ចំនួន១០ម៉ឺនម៉ាស់ ជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានប្រគល់មកឲ្យរដ្ឋបាលខេត្ត ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានឧបត្ថម្ភម៉ាស់ចំនួន១០ម៉ឺនម៉ាស់ មកដល់រដ្ឋបាលខេត្ត ក្នុងអំឡុងពេល ដ៏លំបាកនេះ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមពិតជាមានសេចក្ដីរំភើបរីករាយណាស់ ហើយនឹងប្រើ ប្រាស់ម៉ាសទាំងនេះក្នុងសកម្មភាពចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្រប ខណ្ឌខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានបែកងចែកជូនក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកមង្គលបូរី ក្នុង១ក្រុង/ស្រុក ចំនួន១០០០០ម៉ាស់ និងស្រុកចំនួន៦ទៀត ក្នុងមួយស្រុក ៥០០០ម៉ាស់៕