យ៉ាងហោចណាស់មនុស្ស ១២ នាក់បានស្លាប់ដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអង្គារទី២០កក្កដានៅក្នុងទីរួមខេត្តមួយរបស់ចិនដែលបណ្តាលឱ្យមនុស្សជាប់នៅតាមរថភ្លើងក្រោមដីនិងសាលារៀន អូសយកយានយន្តជាច្រើនគ្រឿង និង នាំឱ្យមនុស្សជាច្រើនជាប់គាំងនៅកន្លែងធ្វើការរបស់ពួកគេតែមួយប៉ព្រិចភ្នែក។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបាននិយាយដោយស្រង់សម្តីទីភ្នាក់ងារអាកាសធាតុហួណានយ៉ាងដូច្នេះថា ទីក្រុងយ៉ាំងចូវនៃខេត្តហឺណានបានរងនូវទឹកភ្លៀងកម្រិត ២០ សង់ទីម៉ែត្រពីម៉ោង ៤ ដល់ ៥ រសៀល។
ភ្លៀងខ្លាំងនេះបានប្រែក្លាយផ្លូវនានាទៅជាទន្លេដែលហូរយ៉ាងលឿននិងពន្លិចស្ថានីយរថភ្លើងក្រោមដីនិងរថយន្តជាច្រើន។វីដេអូដែលបង្ហោះតាមអ៊ីនធឺណេតបានបង្ហាញសង្កាត់ទាំងមូលៗគ្របដណ្ដប់ដោយទឹកត្រឹមចង្កេះនិងយានអណ្តែតនៅក្នុងទឹកភក់។
នៅភាគខាងជើងទីក្រុងចេងចូវ វត្តសៅលីងដ៏ល្បីល្បាញមួយក៏ត្រូវបានវាយប្រហារដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរដែរ។ខេត្តហឺណានគឺជាកន្លែងនៃវប្បធម៌ជាច្រើននិងជាមូលដ្ឋានដ៏សំខាន់សម្រាប់ឧស្សាហកម្មនិងកសិកម្ម។
ស៊ីនហួបាននិយាយថាមនុស្ស ១២ នាក់បានស្លាប់ហើយមនុស្ស ១០០.០០០ នាក់ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព។
អ្នកដែលជាប់គាំងដោយទឹកជំនន់បានចំណាយពេលស្នាក់នៅមួយយប់នៅកន្លែងធ្វើការរបស់ពួកគេឬកក់បន្ទប់សណ្ឋាគារ៕