ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨៨៩នាក់ ខណៈជាសះស្បើយ ៨៤៩នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៨៩នាក់ ខណៈអ្នកជំងឺ៨៤៩នាក់ជាសះស្បើយ។

ស្របពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស ២៧នាក់ បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៥,៥០០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៧,០២៧នាក់ និងស្លាប់សរុបចំនួន ១០៥២នាក់៕