កម្ពុជាប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ថា ការធ្វើបាតុកម្មខុសច្បាប់ ឬបាតុកម្មស៉ីឈ្នួល ដើម្បីដាក់សម្ពាធលើប្រព័ន្ធតុលាការ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាព ប្រមូលផ្តុំដោយសន្តិវិធីឡើយ

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទី ក្រុងហ្សឺណែវ បានថ្លែងប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សថា ការធ្វើបាតុកម្មខុសច្បាប់ ឬបាតុកម្មស៉ីឈ្នួល ដែលដាក់សម្ពាធលើប្រព័ន្ធតុលាការ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាព ប្រមូលផ្តុំដោយសន្តិវិធី ឡើយ។

ការលើកឡើងបែបនេះរបស់តំណាងកម្ពុជា បានធ្វើឡើងពេលចូលរួមថ្លែងបទអន្តរាគមន៍ បង្ហាញអំពី សមិទ្ធផលនិងវឌ្ឍនភាព ក្នុងទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែងនានារបស់ កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស ក្នុងឱកាសដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បិទបញ្ចប់សម័យប្រជុំលើកទី៤៧ របស់ខ្លួន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានដែលទទួលបានគឺបញ្ជាក់យ៉ាងដូច្នេះ៖ «គណៈប្រតិភូកម្ពុជាបានគូសបញ្ជាក់ថា ការធ្វើបាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួលដែលដាក់សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានដល់ សណ្តាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាពប្រមូលផ្តុំដោយសន្តិវិធី ដូចមានចែងក្នុង រដ្ឋធម្មនុញ្ញឡើយ»៕