ខេត្តកំពង់ធំ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន២៣នាក់ ជាសះស្បើយ១៦នាក់ និងស្លាប់ ៣នាក់

តាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះគឺ បាន អោយដឹងថា រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកវិជ្ជ មានជំងឺកូវីដ១៩ ចំនួន ២៣នាក់ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស និងស្លាប់ចំនួន ០៣នាក់ នាថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២១។

ជាមួយគ្នានេះរដ្ឋបាលខេត្ត បានបញ្ជាក់ផងដែរថា សម្រាប់អ្នកជាសះស្បើយមានចំនួន១៦នាក់ ផងដែរ។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមអំពាវនាវ ដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឱ្យបានត្រឹមត្រូវ៕

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំនៅខាងក្រោម ៖