ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៥១៤នាក់កាលពីយប់ថ្ងៃចន្ទ ដែលធ្វើអោយចំនួនឆ្លងពេញមួយថ្ងៃឡើងដល់១.០៨៩នាក់។បូករួមទាំងឆ្លង២៧៧នាក់នៅព្រឹកថ្ងៃអង្គារនេះទៀត វៀតណាមមានការឆ្លងក្នុងសហគមន៍នៅ២ខែមកនេះចំនួន១៧.៨២០នាក់នៅ៥៥ខេត្តក្រុង។
ទីក្រុងហូជីមិញភាគខាងត្បូង ដែលក្លាយជាមជ្ឈមណ្ឌលផ្ទុះកូវីដបច្ចុប្បន្ន មានអ្នកឆ្លងប្រចាំថ្ងៃច្រើនជាងគេ។ក្នុងចំណោមអ្នកឆ្លង២៧៧នៅព្រឹកនេះ ២៣០នាក់នៅក្រុងហូជីមិញ។ឥឡូវក្រុងហូជីមិញ មានអ្នកកើតកូវវីដច្រើនជាងគេនៅវៀតណាម គឺ៦.៩០៥នាក់ បន្ទាប់ពីខេត្តបាក់យ៉ាងភាគខាងជើងចំនួន៥.៦៦៨នាក់៕