យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP បានបញ្ជាក់អោយដឹងថា អ្នកនាំ ពាក្យរដ្ឋាភិបាលបារាំងបានឲ្យដឹងនៅថ្ងៃចន្ទ ទី០៥ ខែកក្កដា ម្សិលមិញនេះថា ប្រទេសបារាំងនឹងជួប ប្រទះរលកឆ្លងកូវីដ១៩ ជាលើកទី៤ នៅដំណាច់ខែកក្កដានេះ ដោយសារការរីករាលដាល នៃវីរុស បម្លែងខ្លួនថ្មី Delta លោក Gabriel Attal បានប្រាប់វិទ្យុបារាំងអន្តរជាតិថា «មួយសប្តាហ៍កន្លង ទៅនេះ ការឆ្លងរីករាលដាលនៃជំងឺនេះកំពុងឈានដល់ដំណាក់កាលថ្មីហើយ»។
លោកបានបន្តថា នៅដំណាច់ខែនេះរលកឆ្លងទី៤ អាចនឹងកើតមានឡើង ប្រសិនបើសន្ទុះបែបនេះបន្តទៅមុខ។
សូមបញ្ជាក់ថា ប្រទេសជាច្រើនក្នុងនោះរួមទាំងចក្រភពអង់គ្លេស និងរុស្ស៊ីផងដែរ បានឃើញ ការកើន ឡើងដ៏គួរឱ្យកត់សម្គាល់ ដោយសារវីរុសបម្លែងខ្លូនថ្មី Delta ដែលបានរកឃើញដំបូងនៅ ប្រទេសឥណ្ឌា៕