ឥឡូវនេះ ពលរដ្ឋដែលជួបទុក្ខលំបាក ដោយបញ្ហាជំងឺកូវីដ១៩ អាចបើកប្រាក់ឧបត្ថម្ភរបស់រាជ រដ្ឋាភិបាលកម្ពុជា តាមរយៈភ្នាក់ងារវីង ដោយភ្ជាប់ជាមួយលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណ បានហើយ។
ក្នុងស្មារតីជួយកាត់បន្ថយទុក្ខលំបាក របស់ប្រជាពលរដ្ឋ ធនាគារវីង បានសហការ និងគាំទ្រដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគាំពារសង្គមកម្ពុជា ដើម្បីជួយសំរួលដល់ពលរដ្ឋ ដែលមានឈ្មោះទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាលកម្ពុជា អាចបើកជាសាច់ប្រាក់ តាមរយៈភ្នាក់ងារវីងជិត១០០០០កន្លែងទូទាំង ប្រទេស និងតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ប្រកបដោយសុក្រិដភាព និងសុវត្ថិភាព។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ មានការលំបាក ផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារ ប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១»។
ជាមួយកម្មវិធីនេះ ក្រសួងផែនការ សហការជាមួយរដ្ឋបាលឃុំ សង្កាត់ និងសហភាពសហព័ន្ធ យុវជនកម្ពុជា បានកំពុងស្រង់បញ្ជីឈ្មោះ សម្ភាស និងកំណត់ អត្តសញ្ញាណ ប្រជាពលរដ្ឋ និង គ្រួសារប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព ដែលស្ថិតក្នុងតំបន់ ក្រោមការអនុវត្ត វិធាន ការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្តកណ្តាល និងក្រុងព្រះ សីហនុ នៃខេត្តព្រះសីហនុ ដើម្បីផ្តល់ជំនួយឧបត្ថម្ភ។
ធនាគារវីង នឹងផ្ញើសារជូនដំណឹងអំពីការបើកប្រាក់ឧបត្ថម្ភនេះ តាមរយៈលេខទូរស័ព្ទរបស់អ្នក ដែលមានឈ្មោះក្នុងបញ្ជី ដើម្បីមកដកប្រាក់ឧបត្ថម្ភតាមរយៈភ្នាក់ងារវីង។ ពលរដ្ឋទាំងឡាយ ក៏អាចដកប្រាក់តាមរយៈកម្មវិធីស្មាតហ្វូនវីងផងដែរ។
ដោយឡែក សម្រាប់ពលរដ្ឋ ដែលមាន ការ លំបាកហើយ មិនទាន់បានចុះឈ្មោះ សូមមេត្តាទាក់ទង ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីស្នើ សុំជំនួយ ទាំងនេះ។
គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនកម្មករកម្មការនីរោងចក្រ ក្នុងវិស័យកាត់ដេរ ដែលរងផលប៉ះ ពាល់ ពីការបិទខ្ទប់ដោយសារជំងឺកូវីដ១៩ ហើយ ត្រូវបានកំណត់អត្តសញ្ញាណ ដោយក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏អាចបើកប្រាក់ឧត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈភ្នាក់ងារ វីងផងដែរ៕