លោកយាយ មានអាយុ ១០២ឆ្នាំ នៅសង្កាត់ទួលទំពូង២ បានទទួលជំនួយឧបត្ថម្ភថវិកា របស់សម្តេចតេជោ
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចូលរួម ជាមួយក្រុមការងារ នៃក្រសួងសុខាភិបាល ដឹកនាំដោយលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការ ចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយ ឧបត្ថម្ភថវិកា ចំនួន ៣ លានរៀល និងសម្ភារៈឧបភោគ បរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនដល់លោកយាយ ម៉េង គីមស៊ន អាយុ ១០២ ឆ្នាំ រស់នៅក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ដែលបានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ-១៩៕