យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ កូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៩៣៨,៥៤៧នាក់ហើយ ក្នុងនោះ មានអ្នកស្លាប់ចំនួន ៩៥,២២៤នាក់ផងដែរ។ ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និង ស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,២០៣,១០៨នាក់ (ស្លាប់ ៥៨,៩៩៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤១៨,៣៣៧នាក់ (ស្លាប់ ២៤,៧៩៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧៥៨,៩៦៧នាក់ (ស្លាប់ ៥,២៥៤នាក់)
* ថៃ ឆ្លងចំនួន ២៦៤,៨៣៤នាក់ (ស្លាប់ ២,០៨០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៥៩,៣៤៧នាក់ (ស្លាប់ ៣,៣៤៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៥៨៩នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៥១,៣៨៤នាក់ (ស្លាប់ ៦២៨នាក់)
* វៀតណាម ឆ្លងចំនួន ១៧,៥៧៦នាក់ (ស្លាប់ ៨១នាក់)
* ទ្បាវ ឆ្លងចំនួន ២,១៤៤នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៦១នាក់ (ស្លាប់ ៣នាក់)៕