ទំហំទឹកប្រាក់ដែលធនាគារពិភពលោក ប្រើប្រាស់ដើម្បីជួយប្រទេសក្រីក្រ ទិញវ៉ាក់សាំងកូវីដ-១៩ «កើនដល់ ៤ពាន់លានដុល្លារ»

តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ ២០២១គឺបានបញ្ជាក់អោយដឹងថា ធនាគារពិភពលោក (World Bank) បានប្រកាសក្នុងសប្តាហ៍ នេះថា ទឹកប្រាក់ដែលខ្លួនបាន និង កំពុងប្រើប្រាស់ ដើម្បីជួយប្រទេសក្រីក្រចំនួន ៥១ ក្នុងការបញ្ជា ទិញវ៉ាក់សាំងបង្ការ COVID-19 នោះបានកើនឡើងដល់ ៤ពាន់លានដុល្លារអាមេរិកហើយ ដោយ ពាក់កណ្តាលគឺជាបណ្តាប្រទេស នៅអាហ្វ្រិក។

យោងតាមការបង្ហោះនៅលើវែបសាយផ្លូវការរបស់ World Bank ផ្ទាល់តែម្តង បានឲ្យដឹងទៀតថា ជាងពាក់កណ្តាលនៃទឹកប្រាក់ ៤ពាន់លានដុល្លារខាងលើនេះ គឺបានមកសមាគមអភិវឌ្ឍអន្តរជាតិ (IDA) ដែលជាធនាគារហិរញ្ញប្បទានមួយ សម្រាប់ជួយដល់ប្រទេសក្រីក្របំផុតក្នុងលោក ឬប្រទេសដែលកំពុងត្រូវការជំនួយជាចាំបាច់ ក្នុងដំណើរការស្តារឡើងវិញ នៅលើផ្នែកណាមួយ។

សូមបញ្ជាក់ថា ក្រៅពីទឹកប្រាក់ខាងលើនេះ ធនាគារពិភពលោក (World Bank Group) ក៏បាន បញ្ចេញទឹកប្រាក់រួចទៅហើយដែរចំនួនជាង ១៥០ពាន់ដុល្លារអាមេរិក ដើម្បីជួយដល់វិស័យសុខា ភិបាល, សេដ្ឋកិច្ច និងផលប៉ះពាល់នានាទៅលើសហគមន៍អន្តរជាតិ ដោយសារតែជំងឺរាតត្បាត សកល។

សម្រាប់កញ្ចប់ជំនួយទិញវ៉ាក់សាំង គឺមានលក្ខណៈសាមញ្ញ ហើយប្រទេសដែលទទួល បានអាចប្រើប្រាស់ថវិកានេះ ដើម្បីទិញវ៉ាក់សាំងតាមរយៈកម្មវិធី COVAX និង ក្រុមការងារចែក ចាយវ៉ាក់សាំង AVATT របស់អាហ្វ្រិក៕