ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៩៩៩នាក់ ខណៈជាសះស្បើយ៧១៥នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩៩៩នាក់ ខណៈអ្នកជំងឺ ៧១៥នាក់ជាសះ ស្បើយ។ ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស ២៦នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥១,៣៨៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៤,៨៥៨នាក់ និងស្លាប់សរុប ចំនួន ៦២៨នាក់៕