លករខ្មែរលួចឆ្លងដែនទៅប្រទេសថៃ ចំនួន ៦នាក់ (ស្រី ២នាក់) ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួននៅវេលា ម៉ោង ៤:០០នាទៀបភ្លឺនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំនុចភូមិសាស្ត្រ អូរព្រំដែន ភូមិភ្នំ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ក្រោយពីបានសាកសួររួច ពួកគេបានរៀបរាប់ថា ដោយសារជួបការលំបាកជីវភាព ទើបប្រថុយប្រថានទៅរកការងាធ្វើនៅថៃ។យ៉ាងណាមិញ ពលករខ្មែរទាំង ៦នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យម៉ាឡៃ៕