វៀតណាមកាលពីថ្ងៃអង្គារបានស្នើសុំធនាគារពិភពលោកជួយគាំទ្រការអភិវឌ្ឍនិងកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩របស់ខ្លួនជាមួយនឹងការផ្តល់ជំនួយ និងប្រាក់កំចី។រដ្ឋមន្ត្រីសុខាភិបាលលោកង្វៀន ថាញ់ឡុង បានធ្វើការស្នើដូច្នេះនៅជំនួបមួយជាមួយ លោកវិចតូរីយ៉ា ក្វាក្វា ដែលជាអនុប្រធានធនាគារពិភពលោកប្រចាំអាស៊ីបូព៌ា និងលោកស្រី ការ៉ូលីន ទឺក នាយកធនាគារពិភពលោកប្រចាំ វៀតណាម។
លោករដ្ឋមន្ត្រីបាននិយាយថា កំចីរបស់ធានាគារពិភពលោកនឹងជួយវៀតណាមស្ថាបនាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំង ព្រមទាំងផលិតផលវេជ្ជសាសស្ត្រដទៃទៀតព្រមទាំងរោងចក្រផលិតវ៉ាក់សាំងសំរាប់កម្មវិធីចាក់វ៉ាក់សាំងជាតិនិងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនាពេលអនាគត។
លោកវិចតូរីយ៉ា ក្វាក្វា បាននិយាយថាសំណើរបស់លោកឡុងមានសារសំខាន់ ហើយថាចាំបាច់ត្រូវមានកិច្ចសហការនិងការសម្របសម្រួលរវាងក្រសួងនិងអាជ្ញាធរពាក់ព័ន្ធដើម្បីទទួលបានមូលនិធិសំរាប់គំរោងរបស់ធនាគារពិភពលោកនៅវៀតណាម។
ប្រទេសវៀតណាមតាំងពីមុនមក ចាក់វ៉ាក់សាំងAstraZenecaចំនួនជិត៣,៥លានដូសអោយពលរដ្ឋខ្លួននិងមនុស្សជិត១៧៣.០០០នាក់ចាក់បាន២ដូស។ប្រទេសនេះត្រូវការវ៉ាក់សាំង១៥០លានដូសដើម្បីចាក់អោយប្រជាជនខ្លួន៧០ភាគរយ៕