កម្មករ​ខ្មែរ​ខ្លះ​វិល​មក​ស្រុក​ក្រោយ​ថៃ​បិទ​ជំរំ​កម្មករសំណង់​៣០​ថ្ងៃ​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩

​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ ជនជាតិ​កម្ពុជា​ប្រមាណ​២០០​នាក់​បាន​វិល​មក​ស្រុក​ឆ្លងតាម​ខេត្ត​ស៊ូ​រិន្ទ​ភាគ​ឦសាន ក្រោយ​ពី​រដ្ឋាភិបាល​សម​រេច​បិទ​ជំរំ​កម្មករ​​សំណង់​ទាំងអស់​នៅ​មហា​តំបន់​បាងកក និង​ខេត្ត​ភាគខាងត្បូង​ចំនួន​៤​រយៈពេល​៣០​ថ្ងៃ​ដើម្បី​ដោះស្រាយ​ការផ្ទុះកូ​វីដ​១៩​នៅ​រលក​ថ្មី​។​

​មន្ត្រី​អន្តោប្រវេសន៍​ម្នាក់​នៅ​ស្រុក​កាប់​ឆឺង បាន​និយាយថា​ចំនួន​ជនកម្ពុជា​វិល​ទៅ​ស្រុក​បាន​កើនឡើង​ខ្លាំង​បន្ទាប់​ពី​រដ្ឋាភិបាល​ចេញ​បញ្ជា​បិទ​ជំរំ​។ ពួកគេ​ភាគច្រើន​បំរើការ​ក្នុង​វិស័យ​សំណង់​និង​មួយ​​ចំនួន​ធំ​ត្រូវ​និយោជក​បញ្ឈប់​ពី​ការងារ​។​

​មន្ត្រី​រូប​នេះ​បាន​បន្ថែមថា អ្នក​វិលត្រឡប់​ត្រូវ​បាន​សម្ភាសន៍​និង​ពិនិត្យរ​កកូ​វីដ​១៩​មុន​ត្រូវ​កម្លាំង​សមត្ថកិច្ច​អមដំណើរ​ដើម្បី​ធានា​ថា​ពួកគេ​មិន​គេចចេញ​ពី​ផ្លូវ​ចាក​ចេញ​ដែល​ត្រូវ​បាន​កំណត់ទុក​។​

​ខេត្ត​ស៊ូ​រិន្ទ កាលពី​ថ្ងៃអាទិត្យ​បាន​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១៤​នាក់ ខណៈ​មួយ​ប្រទេស​កាលពី​ម្សិលមិញ​ឆ្លង​ជិត​៤​ពាន់​នាក់ និង​ស្លាប់​ដោយកូវី​ដ​១៩​ជាង​៤០​នាក់​៕