ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៩៥នាក់ថែមទៀត

រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩៥ នាក់បន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែល ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ។

អាជ្ញាធរខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕