ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៧៤៥នាក់ ខណៈជាសះស្បើយ ៦៧០នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៤៥នាក់ ខណៈអ្នកជំងឺ ៦៧០នាក់ជាសះស្បើយ។ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស១៤នាក់បន្ថែមទៀតដោយសារជំងឺកូវីដ១៩ផងដែរ ។