នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៩៩នាក់ ខណៈអ្នកជំងឺ ៧៥៩នាក់ជាសះ ស្បើយ។ស្របពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏បានបញ្ជាក់អំពីការស្លាប់របស់ មនុស្ស ១៦នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។
គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៦,០៦៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤០,៧៦៩នាក់ និងស្លាប់សរុប ចំនួន ៥០៩នាក់៕