នៅថ្ងៃសុក្រនេះ ក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន បានប្រកាសអំពីការសម្រេចតែងតាំង ក៏ដូចជាដក តំណែងមន្រ្តីមួយចំនួន នៅតំបន់រដ្ឋបាលពិសេសហុងកុង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។
ក្នុងនោះ លោក លី កាឈីវ (Lee Ka-chiu) ត្រូវបានតែងតាំងជាអគ្គលេខាធិការរដ្ឋបាលទីក្រុង ហុងកុង ជំនួសលោក ឆឹង គីមជុង (Cheung Kin-chung)។
ចំណែក លោក ថាង ភីងឃាង (Tang Ping-keung) ត្រូវបានតែងតាំងជាមន្រ្តីទទួលបន្ទុក កិច្ចការសន្តិសុខរបស់ហុងកុង ជំនួសលោក Lee Ka-chiu។ រីឯលោក ស៊ីវ ចាកយី (Siu Chak-yee) ត្រូវបានតែងតាំងជាស្នងការប៉ូលិសហុងកុង ជំនួសលោក Tang Ping-keung។
សូមបញ្ជាក់ថា ការផ្លាស់ប្តូរមន្រ្តីទីក្រុងហុងកុងខាងលើ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយស្របទៅតាមច្បាប់មូលដ្ឋានរបស់ទីក្រុងហុងកុង និងយោងទៅតាមការជ្រើសតាំង ក៏ដូចជាអនុសាសន៍របស់មេដឹកនាំហុងកុងផ្ទាល់ គឺលោកស្រី ខារី ឡាំ (Carrie Lam)៕