ប្រទេស អូស្ត្រាលី អាល្លឺម៉ង់ និងស្វីស នឹងផ្តល់ថវិកា១៣ លានដុល្លារ ដើម្បីធ្វើឲ្យប្រសើរ នូវស្ថានភាពរួមនៃអាង ទន្លេមេគង្គ

ប្រទេសអូស្ត្រាលី អាល្លឺម៉ង់ និងស្វីស នៅថ្ងៃទី២៤ ខែមិថុនានេះ បានសន្យានឹងផ្តល់មូលនិធិ ប្រមាណ ១៣ លានដុល្លារអាមេរិក ឲ្យគណៈកម្មការទន្លេមេគង្គ (ហៅកាត់ថា MRC) ដើម្បីគាំ ទ្រប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ឆ្លើយតបទៅនឹងបញ្ហាប្រឈមជាបន្ទាន់នានា ទន្ទឹមនឹង រក្សាគាំពារដល់មុខងារអេកូឡូស៊ីនៃទន្លេមេគង្គ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកានើ តែប្រសើរឡើង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ MRC។

ការចូលរួមវិភាគទាននេះ ប្រព្រឹត្តទៅតាមរលកថ្មីមួយនៃមូលនិធិដៃគូអភិវឌ្ឍន៍ដល់ MRC ក្នុង ពេលគណៈកម្មការនេះ ចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ (២០២១-២០២៥) របស់ខ្លួន នៅក្រោមទិសដៅថ្មីមួយ សំដៅយកឈ្នះលើការគំរាមកំហែងជាច្រើន ដែលអាងទន្លេនេះកំពុង ជួបប្រទះ។

បណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន នៅក្នុងពិធីចុះហត្ថលេខាមួយ នាអំឡុងកិច្ចប្រជុំដៃគូអភិវឌ្ឍន៍ក្រៅផ្លូវការ កាលពីថ្ងៃព្រហស្បត៍ នៅទីក្រុងវៀងចន្ទ បានបញ្ជាក់ថា «ការគាំទ្រនេះ មកទាន់ពេលវេលា និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ MRC ក្នុងការអនុវត្ត សកម្មភាពនានា ដែលធ្វើឲ្យមានតុល្យភាពលើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច ការធ្វើឲ្យសង្គមប្រ សើរឡើង និងការគាំពារដល់បរិស្ថាន»។

នៅក្រោមផែនការយុទ្ធសាស្ត្រថ្មីនេះ MRC នឹងធានាថា រាល់ផែនការថ្នាក់ជាតិថ្មីៗសម្រាប់បង្កើត ថាមពលបានថ្លឹងថ្លែង រាល់ជម្រើសជាច្រើននៃប្រភពបង្កើតថាមពលនានា រួមទាំងជម្រើសថាមពល-ស្បៀង-ទឹក ក៏ដូចជាការប្រើប្រាស់បន្ថែមនៃថាមពលដោយពន្លឺព្រះអាទិត្យ និងខ្យល់។ វានឹងជួយលើកកម្ពស់ភាពពពិធភាព សមភាព និងបរិយាប័ន្នយេនឌ័រក្នុងវិស័យទឹក៕