ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៦៥៥នាក់ ខណៈជាសះស្បើយ៦៩៦នាក់

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៥៥នាក់ ខណៈអ្នកជំងឺ ៦៩៦នាក់ជា សះស្បើយ ។

ក្នុងពេលជាមួយគ្នានេះក្រសួងសុខាភិបាលក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស១៨នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ផងដែរ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥,៣៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤០,០១០នាក់ និងស្លាប់ សរុបចំនួន ៤៩៣នាក់៕