គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៤.៦១លាននាក់ ស្លាប់ជាង ៨.៩៧ម៉ឺននាក់

គិតត្រឹមម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុង ប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៦១៨,៣២៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ ចំនួន ៨៩,៧៥៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,០៣៣,៤២១នាក់ (ស្លាប់ ៥៥,៥៩៤នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៣៧២,២៣២នាក់ (ស្លាប់ ២៣,៩២៨នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧១១,០០៦នាក់ (ស្លាប់ ៤,៦៣៧នាក់)

* ថៃ ឆ្លងចំនួន ២២៨,៥៣៩នាក់ (ស្លាប់ ១,៧៤៤នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៩,៩២៧នាក់ (ស្លាប់ ៣,២៦៩នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦២,៤៧០នាក់ (ស្លាប់ ៣៥នាក់)

* កម្ពុជា ឆ្លងចំនួន ៤៤,៧១១នាក់ (ស្លាប់ ៤៧៥នាក់)

* វៀតណាម ឆ្លងចំនួន ១៣,៩៤៧នាក់ (ស្លាប់ ៧០នាក់)

* ទ្បាវ ឆ្លងចំនួន ២,០៧៦នាក់ (ស្លាប់ ៣នាក់)

* ព្រុយណេ ឆ្លងចំនួន ២៥៦នាក់ (ស្លាប់ ៣នាក់)៕