គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៤.៥៨លាននាក់ ស្លាប់ជាង ៨.៩១ម៉ឺននាក់

គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុង ប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៥៨៩,០០៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ ចំនួន ៨៩,១៨៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,០១៨,១១៣នាក់ (ស្លាប់ ៥៥,២៩១នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៣៦៧,៨៩៤នាក់ (ស្លាប់ ២៣,៨០៩នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧០៥,៧៦២នាក់ (ស្លាប់ ៤,៥៥៤នាក់)

* ថៃ ឆ្លងចំនួន ២២៥,៣៦៥នាក់ (ស្លាប់ ១,៦៩៣នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៩,២៤៧នាក់ (ស្លាប់ ៣,២៦៧នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦២,៤៤៨នាក់ (ស្លាប់ ៣៥នាក់)

* កម្ពុជា ឆ្លងចំនួន ៤៤,១២៤នាក់ (ស្លាប់ ៤៥៩នាក់)

* វៀតណាម ឆ្លងចំនួន ១៣,៧២៧នាក់ (ស្លាប់ ៦៩នាក់)

* ទ្បាវ ឆ្លងចំនួន ២,០៦៧នាក់ (ស្លាប់ ៣នាក់)

* ព្រុយណេ ឆ្លងចំនួន ២៥៦នាក់ (ស្លាប់ ៣នាក់)៕