ប្រទេសថៃបានផ្តល់ភ្លើងខៀវដល់ផែនការធ្វើដំណើរដោយគ្មានការធ្វើចត្តាឡីស័កសម្រាប់ខេត្តភូកេត

អាជ្ញាធរថៃ កាលពីថ្ងៃអង្គារទី ២២ មិថុនាបានផ្តល់ភ្លើងខៀវដល់គំរូសាកល្បងមួយសម្រាប់ការធ្វើ ដំណើរដោយគ្មានចត្តាឡីស័កនៅខេត្តឆ្នេរភូកេតដែលជាជំហានដំបូងឆ្ពោះទៅរកគោលដៅស្តារសេដ្ឋកិច្ចរងគ្រោះដោយជំងឺរាតត្បាតរបស់ព្រះរាជាណាចក្រដែលស្រែកឃ្លានទេសចរមួយនេះ។ថៃបានដាក់កំហិតយ៉ាងតឹងរ៉ឹងលើការមកដល់របស់ភ្ញៀវដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ប៉ុន្តែភ្ញៀវទេសចរដែលលែងហ៊ានមកលេងថៃបានធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ចុះអាក្រក់បំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ ។

ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់នេះបានស្ថិតក្នុងភាព ស្រពេចស្រពិលតាំងពីខែមីនានៅពេលដែលរដ្ឋាភិបាលបញ្ចេញគម្រោងការដែលមានឈ្មោះថា “ប្រអប់ខ្សាច់ភូកេត”ដែលអាចអនុញ្ញាតឱ្យភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចចូលក្នុងប្រទេសដោយមិនបាច់ឃុំខ្លួនឯងរយៈពេល ២ សប្តាហ៍។

ប៉ុន្តែបន្ទាប់ពីរលកទីបីនៃកូវីដ១៩ បានរាលដាលពាសពេញប្រទេសកាលពីខែមេសា គម្រោងការនេះត្រូវបានទុកចោល ដោយសារតែជំនន់នៃការព្រមានពីអាជ្ញាធរអំពីជំងឺរាតត្បាត។ក្រុមមន្ត្រីទេសចរណ៍និងសមាជិកនៃក្រុមការងារពិសេសសម្រាប់ទប់ស្កាត់កូវីដ១៩ របស់ថៃបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា គម្រោង “ប្រអប់ខ្សាច់ភូកេត” នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី ១ ខែកក្កដា។

កាលពីថ្ងៃអង្គារទី២២មិថុនា គឺ៨ថ្ងៃមុនការចាប់ផ្តើមគម្រោងរបស់ខ្លួន អ្នកនាំពាក្យរដ្ឋាភិបាលលោក អានូចា ប៊ូរ៉ាផាឆៃស្រី បាននិយាយថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានផ្តល់ភ្លើងខៀវដល់ផែនការនេះជាផ្លូវការហើយ។ប្រសិនបើផែនការប្រអប់ខ្សាច់នេះដំណើរការរលូន អាជ្ញាធរមានគម្រោងធ្វើវានៅគោលដៅទេសចរណ៍ដទៃទៀតដូចជាកោះក្របីនិងកោះសាមុយ៕