រថយន្តក្រឡុកស៊ីម៉ង់ត៍បុកម៉ូតូបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត និងបុរសម្នាក់ទៀតរងបួសស្រាល

កាលពីវេលាម៉ោងជាង៥ ល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបរក្នុងល្បឿន លឿន បានបុកពីក្រោយម៉ូតូបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងបុរសម្នាក់ទៀតរង បួសស្រាល ស្ត្រីរងគ្រោះ ឈ្មោះ ចក់ កា អាយុ៤២ឆ្នាំ មុខរបរជាកម្មករសំណង់ សព្វថ្ងៃស្នាក់នៅ ក្រោយ វត្តព្រៃស្ពឺ មានស្រុកកំណើត នៅខេត្តព្រៃវែង។ អ្នកបើកម៉ូតូរងរបួសស្រាលមានឈ្មោះ អ៊ុត សុខផល ភេទប្រុស អាយុ៤៣ឆ្នាំ សព្វថ្ងៃរស់នៅភូមថ្មី១ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថាដំបូងគេឃើញម៉ូតូម៉ាកហុងដាឌ្រីមសងសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-8009 ជិះគ្នាពីនាក់ ដោយបុរសជាអ្នក ឌុបស្រ្តីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីលិចទៅកើត ក្នុងល្បឿនល្មម ខណៈមក ដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពណ៌ស ពាក់ ស្លាក់លេខ ភ្នំពេញ 5A-0687 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីលិចទៅកើតស្រប ទិសគ្នាក្នុងល្បឿនលឿនជ្រុលបុកពីក្រោយម៉ូតូបណ្តាលឱ្យស្ត្រីម្នាក់បាក់ជើងបោកនឹងថ្នល់ស្លាប់ភ្លាមៗ និងបុរសម្នាក់ទៀតរងបួសស្រាល ។

ចំណែកឯ ម៉ូតូវិញរងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះ តៃកុងរថយន្តបង្ក ក៏បន្តបើករថយន្តទៅមុខទៀតចម្ងាយជាង២០០ម៉ែត្រ តែត្រូវបានសមត្ថកិច្ចមូល ដ្ឋានឃាត់ខ្លួនបានយកមកប៉ុស្តិ៍នគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរនាំបន្ត។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងហេតុ រួចធ្វើការទំនាក់ទំនងទៅ ខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោគ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់ វែងយកម៉ូតូរងគ្រោះ និងរថយន្តបង្កយកទៅក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯ សាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចរាល់ ក៏ប្រគល់សពឱ្យទៅក្រុមគ្រួសារសាច់ ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕