ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញអំពីវឌ្ឍនភាពនៃការសាងសង់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ទៅដល់ខេត្តកំពត

នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពភាពនៃសាងសង់ផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញ ទៅខេត្តកំពត។

ការចុះពិនិត្យកាសាងសង់ផ្លូវជាតិលេខ៣នេះ មានការចូលរួមពីលោកជំទាវ និន សាផុន ប្រធាន គណៈកម្មការទី៩ នៃរដ្ឋសភា និងប្រតិភូចម្រុះ មន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។

ក្នុងការចុះពិនិត្យនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានអំពីវឌ្ឍនភាព នៃការសាងសង់ផ្លូវជាតិនេះ។ ជាមួយគ្នានេះលោកបញ្ជាក់ថា ការសាងសង់ផ្លូវជាតិលេខ៣ រហូត ដល់ពេលនេះ បានសម្រេចប្រមាណ៩៨ភាគរយហើយ ដោយនៅសល់តិចតួចប៉ុណ្ណោ៕