តាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅយប់ថ្ងៃទី២១ ខែមិថុនាបានអោយដឹងថា នៅថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសបន្តរកឃើញ ករណី អ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣៣នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ។
ជាថ្មីម្តងទៀត រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខ ភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក។
គួរបញ្ជាក់ថា គិតមកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១,២២៣នាក់ បានព្យាបាលជាសះស្បើយចំនួន ៧៥១នាក់ កំពុងសម្រាកព្យាបាលចំនួន ៤៥៥នាក់ និងស្លាប់១១នាក់៕
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែង៖