ប្រទេសកាតា បាននិយាយថា មានតែអ្នកគាំទ្រ ដែលបានចាក់វ៉ាក់សាំងរួចប៉ុណ្ណោះ នឹងត្រូវអនុញ្ញាតឲ្យចូលរួម ក្នុងព្រឹត្តិការណ៍ World Cup 2022

តាមសម្តីនាយករដ្ឋមន្ត្រីកាតា ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២១នេះបានលើកឡើងថាប្រទេសកាតានឹងអនុញ្ញាតឲ្យតែអ្នកដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញប៉ុណ្ណោះ ក្នុងការចូលរួមទស្សនា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់លំ ដាប់ពិភពលោក (World Cup) នាឆ្នាំក្រោយ, ប្រទេសស្ថិតក្នុងតំបន់ឈូងសមុទ្រ Gulf Arab នេះ នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទាត់ ដែលមានរយៈពេល៤សប្តាហ៍ នៅខែវិច្ឆិកា ឆ្នាំ ២០២២ខាងមុខ ហើយប្រធាន FIFA បានលើកឡើងថា ការប្រកួត នឹងត្រូវធ្វើឡើង ដោយមានអ្នក ទស្សនាពេញពហុកីឡដ្ឋាន។

លោកនាយករដ្ឋមន្ត្រី Sheikh Khalid bin Khalifa bin Abdulaziz Al Thani បានប្រាប់អ្នកសារ ព័ត៌មានថា ស្របពេលដែលប្រទេសជាច្រើន រំពឹងថា នឹងទទួលបានវ៉ាក់សាំង ដើម្បីចាក់ជូនប្រជា ពលរដ្ឋពួកគេនោះ, កាតា នៅតែបន្តចាត់វិធានការ ដើម្បីធានាថា ព្រឹត្តិការណ៍នេះ ធ្វើឡើងដោយ ជោគជ័យ។

«ថ្មីៗនេះ យើងបាននឹងកំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុនមួយ ដើម្បីផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន១លានដូស ដើម្បីចាក់លើមនុស្សមួយចំនួន ដែលចូលមកកាន់កាតា», នេះបើតាមលោកនាយករដ្ឋមន្ត្រី បានប្រាប់សារព័ត៌មាន QNA ប៉ុន្តែមិនបានបញ្ជាក់ពីឈ្មោះក្រុម ហ៊ុននោះទេ៕