ឯកឧត្តម ជាម ច័ន្ឌសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីសម្រេចបិទការចេញ-ចូលជា បណ្ដោះអាសន្ន នៅទីតាំងភោជនីយដ្ឋានហ្គោលក្លឹប និងភោជនីយដ្ឋានរស្មីផ្កាយពេជ្រ ស្ថិតនៅភូមិ ជីមាន់លិច ឃុំក្រែក ស្រុកពញាក្រែក ក្រោយរកឃើញពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចដែល ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចបិទបណ្ដោះអាសន្នទីតាំងទាំង២ខាងលើនេះ រយៈពេល១៤ថ្ងៃ ហើយណែនាំឲ្យបុគ្គល ដែលធ្លាប់បានទៅទីតាំងនោះ ចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១មក ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ។
សូមអាន សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅខាងក្រោមនេះ ៖