នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានី ភ្នំពេញ អម ដំណើរដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញជាគណៈ អធិបតី ប្រគល់ម៉ូតូ ផ្សព្វផ្សាយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ចំនួន ០៤គ្រឿង ទៅដល់ សង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម សង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ នៅក្នុង បរិវេណ សាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីឲ្យកាន់តែជ្រួតជ្រាប់ដល់ប្រជាពលរដ្ឋ ដែលរស់ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ កុំឲ្យភ្លេចខ្លួនពីជំងឺកូវីដ១៩ ក្នុងការអនុវត្តយ័ន្តការពា ដ៏ស័ក្តិសិទ្ឋ របស់សម្តេចតេជោ ហ៊ុន សែន ៣កុំ ៣ការពារ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា គោលបំណងនៃការផ្តល់ជូន នៅម៉ូតូផ្សព្វផ្សាយ ទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ទៅសង្កាត់ទាំង ០៤ ខាងលើ គឺដើម្បីឲ្យក្រុមការងារ សង្កាត់ទាំង ០៤ ខិតខំចុះផ្សព្វផ្សាយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ជូនប្រជា ពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់សាម៉ី ដើម្បីបញ្រ្ជាបដល់ពួកគាត់ឲ្យយល់ដឹងកាន់តែច្បាស់ អំពី ការទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្នុងមូលដ្ឋាន។
បន្ទាប់មក ឯកឧត្តម នួន ផារ័ត្ន អំពាវនាវដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ទាំងអស់ឲ្យចូលរួម ទប់ស្កាត់នូវការរីករាលដាលនៃជំងឺ កូវីដ-១៩ និងបន្តអនុវត្ត នូវវិធានការ ៣ការពារ ៣កុំ របស់រាជ រដ្ឋាភិបាល ឲ្យបានជាប់ជាប្រចាំ ដើម្បីកាត់បន្ថយការរាតត្បាតនៃជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ទៀត៕