នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូន ដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៣-២៩ ខែមិថុនា ឆ្នាំ២០២១។
ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលនេះកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ ពីកម្រិតខ្សោយទៅច្រើន ទៅតាម តំបន់។ ជាមួយគ្នានេះក្រសួងក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុភូធម្មជាតិ ដូចជាភ្លៀងផ្គររន្ទះ និងខ្យល់កន្តាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំ នាប៕