នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៩៣នាក់ ខណៈអ្នកជំងឺ៧៥៤នាក់ជាសះស្បើយ ។
ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស ៧នាក់ បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤០,១៥៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៤,៣២៥នាក់ និងស្លាប់សរុប ចំនួន ៣៦៨នាក់៕