នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះលោក អាំភៃ គីនដាវង្ស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថកិច្ច នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា បានបង្ហាញសារអបអរ សាទរចំពោះខួបនៃការបង្កើតទំនាក់ទំនងកាទូតរវាងប្រទេសឡាវ ជាមួយកម្ពុជា ។
ក្នុងសារលិខិតរបស់ខ្លួន លោកអគ្គរដ្ឋទូតឡាវ បានលើកឡើងថា ឆ្នាំនេះជាឆ្នាំដ៏អស្ចារ្យមួយទៀត សម្រាប់ប្រជាជនទាំងពីរឡាវ និងកម្ពុជា ដើម្បីធ្វើពិធីប្រារព្ធ បន្ទាប់ពី៦៥ឆ្នាំ ដែលប្រទេសជាតិទាំង ពីរ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាមក។
លោកលើកឡើងថា ប្រទេសទាំងពីរ មានការផ្លាស់ ប្ដូរជាប្រក្រតីនូវការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជារដ្ឋមន្រ្តី និងគណៈ ប្រតិភូស្ថាប័ននានាទៀត ដើម្បីធ្វើឲ្យប្រសើរ និងស៊ីជម្រៅថែមទៀតនូវការយោគយល់ ជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក ជាពិសេសប្រទេសទាំងពីរ បានធ្វើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា ក្នុងវិស័យនានា ដូចជា វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន វិស័យអប់រំ វប្បធម៌ ថាមពល សុខភិបាល ទេសចរណ៍ និងវិស័យនានា។
ទោះបីជាប្រទេសទាំងពីរ និងពិភពលោកទាំងមូល កំពុងប្រឈមមុខដ៏ធ្ងន់ធ្ងរ នឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ភាគីទាំងពីរបន្តសន្យា និងគាំទ្រគ្នាទៅវិញទៅមក៕
ខ្លឹមសារទាំងស្រុងរបស់សារលិខិត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា នៅខាងក្រោម៖