នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនបានលើកឡើងថា ការចាកចេញរបស់លោក Netanyahu ជាការបិទបញ្ចប់នូវ «សម័យកាលដ៏អាក្រក់បំផុតមួយ» នៃជំលោះអ៊ីស្រាអែល-ប៉ាឡេស្ទីន

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ ២០២១ បញ្ជាក់ថា នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនបានចាត់ទុក ការចាកចេញរបស់លោក Benjamin Netanyahu ក្នុងឋានៈ ជានាយករដ្ឋមន្រ្តីអ៉ីស្រាអែល ជាការបិទបញ្ចប់ជំពូកមួយ នៃ «សម័យកាលដ៏ អាក្រក់បំផុត» ក្នុង ជម្លោះរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។

នៅចំពោះមុខការប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ របស់អាជ្ញាធរប៉ាឡេស្ទីនលោក Shtayyeh បាន និយាយថា «ការចាកចេញរបស់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល បន្ទាប់ពីកាន់អំណាចអស់រយៈពេល១២ឆ្នាំ គឺជាការបញ្ចប់នៃរយៈពេលដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្រ្ត នៃជម្លោះអ៉ីស្រាអែល-ប៉ាឡេ ស្ទីន»។

ប៉ុន្តែទោះជាយ៉ាងណាលោកក៏បាននិយាយដែរថា លោកគ្មានសង្ឈឹមថារដ្ឋាភិបាលថ្មីនេះ អាចនាំទៅ រកកិច្ចព្រមព្រៀងសន្តិភាពជាមួយប៉ាឡេស្ទីនទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសភាអ៉ីស្រាអែល បានបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មី ដែលដឹក នាំដោយអ្នកជាតិនិយមជ្វីហ្វប្រកាន់ស្តាំលោក Naftali Bennett ។

សម្ព័ន្ធភាពរបស់លោក រួមមាន គណបក្សស្តាំនិយមកណ្តាល និងគណបក្សឆ្វេងនិយម ក៏ដូចជាគណបក្សអភិរក្សអ៉ីស្លាមនៅ រដ្ឋជ្វីហ្វផងដែរ៕