នៅក្នុងខែឧសភា ឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ១០៤ ៤០៩ ៥០០រៀល និង ៣៦ ២២០ដុល្លារអាមេរិក ពីសប្បុរសជនសរុប ៤ ៩៤៧ រូប ដែលរួមមាន សមាជិកគាំទ្រ ២ ៨៥៨ រូប និងសប្បុរសជនផ្សេងៗ ២ ០៨៩ រូប។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនទាំងអស់ ចំពោះការ បន្តគាំទ្រ និងបរិច្ចាគថវិកា ដើម្បីរួមគ្នាទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង០៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាព កុមារ និងទារក នៅកម្ពុជា ទោះបីជាពិភពលោកទាំងមូល ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលរងផលប៉ះពាល់អវិជ្ជមាន ពីការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមបន្តលើកទឹកចិត្តដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស មេត្តាចូល រួមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានពីរប្រភេទគឺ៖ (១) សមាជិកកិត្តិ យស បរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយ ឆ្នាំ ឬ (២) សមាជិកគាំទ្រ បរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិប ពាន់) រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈមធ្យោបាយ បរិច្ចាគដោយឥតគិតថ្លៃសេវា ជាមួយបណ្តាធនាគារដៃគូរដែលរួមមាន ធនាគារ ABA, ធនាគារ ACLEDA, ធនាគារ Canadia, ធនាគារ Chip Mong, ធនាគារ Sathapana, ធនាគារ Wing និង ភ្នាក់ងារ True Money ឬតាមរយៈការបរិច្ចាគដោយផ្ទាល់ នៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផា កម្ពុជា ដែលមានទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១៕