លោកយាយ ឯម ធាយ ដែលជាព្រឹទ្ធាចារ្យរបាំព្រះរាជទ្រព្យ បានទទួលមរណ:ភាពហើយ

តាមការអះអាងរបស់ចៅទួតលោកយាយឯម ធាយ នៅលើ បណ្តាញសង្គម បានបញ្ជាក់ថា លោក យាយ ឯម ធាយ ព្រឹទ្ធាចារ្យរបាំព្រះរាជទ្រព្យនិងជាមរតកមនុស្សរស់ចុងក្រោយនៃសិល្បះនេះ បាន ទទួលមរណៈភាពហើយ កាលពីអាធ្រាតកន្លងកន្លងទៅ ។

សិល្បៈការនី ណម ណារ៉េន បានអះ អាងថា ” លោកយាយខ្ញុំបានទៅកាន់សុខគតិភពនៅវេលាម៉ោង ១២.២០ នាទីយប់ ថ្ងៃឣង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥” ។

ដោយឡែកចៅទួតលោកយាយ ណម ណារីម បានអះអាងថា “សំរានអោយលក់ស្រួលណាម៉ាក់ទួត ណា ម៉ាកទួតលែងហត់ហើយ” ។

លោកយាយបានបាត់បង់ជីវិតនៅក្នុងជន្មាយុ ប្រមាណជា ៨៩ ឆ្នាំ ដោយរោគាពាធ បន្ទាប់ពីបានតស៊ូនឹងជំងឺជរានេះ អស់រយៈពេលជាច្រើនឆ្នាំប្រកបដោយភាពអំណត់ ពុពារ និង ខិតខំ អភិរក្សរបាំ ព្រះរាជទ្រព្យ សម្រាប់កូនចៅជំនាន់ក្រោយ ជាបន្តបន្ទាប់ ។

លោកយាយត្រូវបានគេដឹងថា គឺជាអតីតនាដការីនិងជាគ្រូបង្រៀនរបាំមួយរូបនៅក្នុងវាំង ដូចជាម្តាយរបស់លោកយាយដែរ ហើយតាំងពីប្រសូត្រមករហូតដល់ពេញវ័យមានគ្រួសារ លោកយាយនៅតែក្នុងវាំងតែប៉ុណ្ណោះ។

រហូតមកដល់របប លន់ នល់ លោកយាយនៅតែត្រូវបានគេអនុញ្ញាតឲ្យរស់នៅក្នុងវាំង និងបន្តបង្ហាត់របាំដដែល។ ក៏ប៉ុន្តែនៅខែមេសា ឆ្នាំ ១៩៧៥ ជីវិតរបស់លោកយាយបានផ្លាស់ប្តូរទាំងស្រុង។

នៅក្នុងរបបប៉ុលពត លោកយាយ ជាមួយនឹងកូនប្រុសស្រី ត្រូវបានបង្ខំឲ្យចាកចេញពីភ្នំពេញទៅរស់នៅខេត្តកណ្តាលមួយរយៈមុនពេលបន្តទៅខេត្តបាត់ដំបង ហើយនៅទៅនោះ លោកយាយ បានរួច ជីវិត ដោយសារតែរបាំនេះ ដែលលោកយាយរាំពេលដែលសម្រាកពីការងារពលកម្មដែល អង្គការ បានដាក់ជូនតាមផែនការរួចរាល់។បន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម លោកយាយ ឯម ធាយ បានធ្វើដំណើរត្រឡប់មកភ្នំពេញ ហើយបានបន្តអាជីពជាគ្រូបង្រៀនរបាំ ព្រះរាជទ្រព្យបានជួយឲ្យរបាំនេះរស់រានមានជីវិតឡើងវិញ ជាមួយនឹងសិល្បករ ៧ រូបទៀត ដែលបានរួចជីវិតពីរបបខ្មែរក្រហម ។

មកដល់វ័យចាស់ជរានេះ លោកយាយមិនបានសល់ទ្រព្យធនអ្វីជាដុំកំភួននោះឡើយ តែលោកយាយបានមានប្រសាសន៍ថា លោកយាយមិនស្តាយក្រោយនោះទេ នៅក្នុងជីវិតជាអ្នកបន្តមរតករបាំព្រះ រាជទ្រព្យមួយនេះ៕